Sunday, March 30, 2014

សាច់ញាតិជនជាតិចិនមកទាមទាចម្លើយជាក់លាក់ពីប្រទេសម៉ាឡេស៊ីពាក់ព័ន្ធនឹងការធ្លាក់យន្តហោះ

ម៉ាឡេស៊ីៈ យោងតាមប្រភពពត៌មាន ស៊ិអ៊ិអ៊ិន បានឲ្យដឹងថា សាច់ញាតិជនជាតិចិន
រាប់សិបនាក់បានមកកាន់ទីក្រុងកូឡាឡាំពួរកាលពីថ្ងៃអាទិត្យដើម្បីទាបទាចម្លើយ
ទៅលើជោគវាសនាអ្នកដែលបាត់ខ្លួននៅលើយន្តហោះអាកាសចរណ៍ម៉ាឡេស៊ី
ជើងហោះហើរ 370 នោះ។
សាច់ញាតិប្រជាជនមានការត្អូញត្អែយ៉ាងខ្លាំងទៅលើមន្រ្តីប្រទេសម៉ាឡេស៊ី ចំពោះ
ការស្វែងយន្តហោះ​ HM370 នោះអស់រយៈពេលបីសប្ដាហ៍កន្លងទៅហើយតែ
មិនឃើញទទួលបានលទ្ធិផលជាកលាក់ណាមួយឡើយ។
ក្រុងប៉េកាំងក៏បានរិះគន់ជាសាធារណៈផងដែរ ពាក់ព័ន្ធនឹងការស្វែងរកយន្តហោះ
Boeing 777 របស់ប្រទេសម៉ាឡេស៊ីដែលបានបាត់កាលពីថ្ងៃទី8 ខែ មិនា នៅលើ
ជើងយន្តពីទីក្រុងកូឡាឡាំពួ ទៅកាន់ទីក្រុងប៉េកាំង។
Hishammuddin ជារដ្ឋមន្ត្រីម្នាក់បានថ្លែងថាៈ អ្វីដែលពួកគេចង់បានគឺ ការប្ដេជ្ញា
ស្វែងរកឲ្យបាននូវចម្លើយមួយផ្តល់ជូនពួកគេ ហើយលោកបានបន្តថានេះគឺជារឿង
មួយដែលលំបាកបំផុតមិនធ្លាប់មាន។
ការវិភាគទិន្ន័យចុងក្រោយនេះ បានបង្ហាញឲ្យឃើញថា យន្តហោះអាកាសចរណ៍
ប្រទេសម៉ាឡេស៊ីបានបញ្ចប់នៅក្នុងមហាសមុទ្រឥណ្ឌា ភាគខាងត្បូង។
នាយករដ្ឋមន្ត្រីប្រទេម៉ាឡេស៊ីលោកណាជីប រ៉ាហ្សាក់ ក៏បានបញ្ជាក់ជាចុងក្រោយ
នេះផងដែរថា ការវិភាគបានបង្ហាញថាវាត្រូវបានធ្លាក់ក្នុងមហាសមុទ្រឥណ្ឌា។

















No comments:

Post a Comment